អំពីខេត្តតាកែវ


    រូបភាព៖ វិមានឯករាជ្យខេត្តតាកែវ

ខេត្តតាកែវ គឺជាខេត្តមួយដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ដែលមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពត និងខេត្តកំពង់ស្ពឺ, ខាងត្បូង និងខាងកើតជាប់ប្រទេសវៀតណាម, និងខាងជើងជាប់នឹងខេត្តកណ្ដាល។ ខេត្តនេះមានស្រុកចំនួន ៩ នឹងក្រុង ១ មានដូចជា៖ 

  1. ក្រុងដូនកែវ
  2. ស្រុកបាទី
  3. ស្រុកសំរោង
  4. ស្រុកត្រាំកក់
  5. ស្រុកព្រៃកប្បាស
  6. ស្រុងទ្រាំង
  7. ស្រុកអង្គរបុរី
  8. ស្រុកបុរីជលសារ
  9. ស្រុកកោះអណ្ដែត
  10. ស្រុកគិរីវង្ស
មានឃុំសរុប ១០០ឃុំ និងភូមិចំនួន ១,១១៧ភូមិ។ មានចំនួនប្រជាជនសរុប ៨៧៧,៨៣៩ នាក់ (របាយការណ៏ជំរឿន ២០១១)។

   រូបភាព៖ រូបសំណាក់តាកែវ យាយកែវ

បុគ្គលល្បីៗប្រចាំខេត្ត
  1. បណ្ឌិត ហាំង សំណាង ងោ (Haing Somnang Ngor) តារាសម្ដែង, អ្នកនិពន្ធ, វេជ្ជបណ្ឌិត
  2. លោក ហូ វ៉ាន់ (Ho Vann) អ្នកនយោបាយ
  3. លោកបណ្ឌិត កែម ឡី (Kem Ley) អ្នកវិភាគឯករាជ្យ
  4. លោក កឹម សុខា (Kem Sokha) អ្នកនយោបាយ (អតីតប្រធានគណបក្សសង្រ្គោះជាតិ)
  5. លោក ឃឹម បូរី (Khim Borey) កីឡាករបាល់ទាត់
  6. លោក ឃុន ស្រ៊ុន (Khun Srun) អ្នកនិពន្ធ
  7. លោក អ៊ូ ចាន់រិទ្ធ (Ou Chanrith) អ្នកនយោបាយ
  8. លោក ប៉ែន ​សុវណ្ណ (Pen Sovann) អតីតនាយករដ្ឋមន្រ្តី
  9. លោកតា ប្រាជ្ញ ឈួន (Prach Chhuon) កវីចប៉ីដងវែង
  10. សម្ដចព្រះមហាឃោសានន្ទ (Preah Maha Ghosananda) សម្ដេចសង្ឃរាជ្យនៃព្រះរាជាណាចក្រកម្ពុជា
  11. សម្តេចវិបុលបញ្ញា សុខ អាន (Samdach Vibol Panha Sok An) អតីត​ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា។ 
  12. តា ម៉ុក (Ta Mok) អតីតកងកម្លាំងខ្មែរក្រហម
  13. យ៉ែម បុញ្ញឫទ្ធិ (Yem Ponhearith) អ្នកនយោបាយ
  14. លោកតាបណ្ឌិត កុល ផេង (Kol Pheng) ស្ថាបនិកសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា

Comments