ទីក្រុងភ្នំពេញ
ភ្នំពេញគឺជា រាជធានីនៃព្រះរាជាណាចក្រ កម្ពុជា (អតីតក្រុង ចតុមុខ) ដែលមានចំនួនប្រជាជនរស់នៅចំនួន ២,០១៤,០១៥ នាក់ (ទិន្នន័យឆ្នាំ ២០១៩) ដែលមានខណ្ឌចំនួន ១៤ (បូកខណ្ឌចំនួន ២ដែលទើបបង្កើតមានដូចជា៖ ខណ្ឌកំបូល, និងខណ្ឌបឹងកេងកង)។
ភ្នំពេញមានផ្ទៃដីសរុប ២៣២គីឡូម៉ែតការ៉េ។ ដែលមានព្រំប្រទល់ជុំវិញគឺខេត្តកណ្ដាល។
យើងអាចនិយាយបានថាភ្នំពេញគឺជាទីក្រុងមួយដ៏មមារញឹក ដោយសារកំណើនប្រជាជនដែលមករស់នៅទីក្រុងមួយនេះពី ១ឆ្នាំទៅ ១ឆ្នាំមានការកើនឡើងគួរឲ្យកត់សម្គាល់។ ដោយសារការកើនឡើងនេះហើយទើបធ្វើឲ្យមានបញ្ហាកកស្ទះចរាចរណ៏កើតឡើងស្ទើរជារៀងរាល់ថ្ងៃ។
ចំណាំ៖ យើងខ្ញុំមិនមែនជាម្ចាស់កម្មសិទ្ធលើរូបភាពទាំងនេះទេ ហើយក្រុមការងារយើងខ្ញុំក៏សូមធ្វើការអភ័យទោសរាល់កំហុសខុសឆ្គងដោយអចេតនាណាមួយ។
Comments